ចំណែកទ្វារទាំងនោះមានពីរផ្ទាំង គឺពីរផ្ទាំងដែលបើកបាន ទ្វារមួយមានពីរផ្ទាំង ហើយទ្វារមួយទៀតក៏មានពីរផ្ទាំងដែរ។
នៅខាងក្នុងទីបរិសុទ្ធបំផុត ទ្រង់បានធ្វើរូបចេរូប៊ីមពីរ ដោយឈើអូលីវ មានកម្ពស់ដប់ហត្ថទាំងគូ។
ហើយផ្ទាំងទ្វារទាំងពីរនោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង។
ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។
កាលណាអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដោយច្បាំងដណ្តើមយកក្រុងនោះ អ្នកមិនត្រូវលើកពូថៅកាប់រំលំដើមឈើឡើយ ដ្បិតអ្នកអាចបរិភោគពីផ្លែឈើនោះបាន ដូច្នេះ មិនត្រូវកាប់វាចោលឡើយ។ តើដើមឈើនៅក្នុងចម្ការជាមនុស្សឬ បានជាអ្នកត្រូវច្បាំងនឹងវាដូច្នេះ?