ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
មានរទេះចម្បាំងមួយពាន់ពីររយ និងពលសេះប្រាំមួយម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ។
វេទនាដល់ស្រុកដែលបាំងដោយស្លាប ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេធីយ៉ូពី
នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញ យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ។
ហើយកុលសម្ព័ននានាទាំងអស់ក្នុងចំណោមពួកគេ ស្តេចទាំងអស់នៅស្រុកអ៊ូស និងស្តេចទាំងអស់នៅស្រុកភីលីស្ទីន (គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ)
ស្តេចទាំងអស់នៅស្រុកអារ៉ាប់ និងអស់ទាំងស្តេចនៃកុលសម្ព័ន្ធនានា ដែលអាស្រ័យនៅទីរហោស្ថាន
មើល៍! យើងនឹងត្រួតមើលគេ សម្រាប់ជាសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់ ដរាបដល់អស់រលីងទៅ។
ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។
មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។
មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់អ្នក គឺជាពួកថ្នឹកចម្បាំងរបស់អ្នក គេបានពាក់ព្យួរខែល និងមួកសឹកនៅក្នុងអ្នក ក៏នាំឲ្យសេចក្ដីលម្អរបស់អ្នកបានកាន់តែរុងរឿង។
មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក
ស្ដេចនឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជារាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី នឹងចំណុះស្ដេចនោះ។
ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់យើងដែរ។