អេសេគាល 30:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួស ដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់ សូមមើលជំពូក |
យើងនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្ដាលអស់ទាំងស្រុកស្ងាត់ជ្រងំ និងទីក្រុងនានានៅស្ងាត់ច្រៀបអស់សែសិបឆ្នាំ នៅកណ្ដាលអស់ទាំងទីក្រុងដែលខូចបង់នោះ យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក»។