Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេសាយ 64:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​បាន​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

31 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ដែល​ត្រូវ​ខ្យល់ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពួក‌គេ​ភិត​ភ័យ សូម​ឲ្យ​សាសន៍​ទាំង​ឡាយ​ដឹង​ខ្លួន​ថា គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ –បង្អង់

ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ចូរ​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ញាប់​ញ័រ! ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ!

យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​ដេញ​តាម​‌គេ តែ​យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ‌សារ​បំបាក់​ផារ៉ោន និង​កង​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្ដេច នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ គេ​ក៏​ធ្វើ​ដូច្នោះ។

ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​របស់​ព្រះ‌អង្គ ដែល​ប្លែក ហើយ​សម្រេច​កិច្ច​របស់​ព្រះ‌អង្គ ដែល​ប្លែកពី​ធម្មតា។

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ទេ»។

គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ

ឯ​ទី​ក្រុង​នេះ នឹង​បាន​សម្រាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​យើង សម្រាប់​ជា​សេចក្ដី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​យើង​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត​ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​យើង​ផ្តល់​ដល់​ក្រុង​នេះ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

ហេតុ​នេះ ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​នេះ​ឯង ដោយ​ព្រោះ​យើង​នឹង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​អ្នក​រាល់​គ្នា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀបចំខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក​ទៅ!

ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលាយ​ពី​ក្រោម​ព្រះ‌អង្គ​ទៅ ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត។

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន​ភ័យ​ញ័រ ហើយ​កោត‌ខ្លាច​ដល់​អ្នក។ ពេល​គេ​ឮ​និយាយ​ពី​អ្នក គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ថប់​បារម្ភ​ដោយ​ព្រោះ​អ្នក"»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម