Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេសាយ 64:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ប្រសិន‌បើ​ព្រះ‌អង្គ​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

22 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍​ទាំង​ឡាយ​ជ្រួល​ច្របល់ នគរ​នានា​ពពាក់‌ពពូន​ឡើង ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង ហើយ​ផែនដី​ក៏​រលាយ​ទៅ។

នោះ​ផែនដីរញ្ជួយ ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង នៅ​ចំពោះ​ព្រះ គឺ​ព្រះនៃ​ភ្នំ​ស៊ី‌ណាយ នៅ​ចំពោះ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ី​ស្រាអែល។

ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។

ហើយ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី ដ្បិត​នៅ​ថ្ងៃ​ទី​បី​នោះ ព្រះ‌យេហូវ៉ា​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។

ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។

មើល៍! យើង​បាន​យក​អ្នក​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ អ្នក​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម។

សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។

យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម ព្រះ‌នាម​របស់​ព្រះ‌អង្គ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។

ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អា‌ស្រ័យ​នៅ​ផែន​ដី​ទាំង​ប៉ុន្មាន ក៏​សោក‌សៅ ឯ​ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ឃើញ​ស្ថាន​សួគ៌​បើក​ចំហ ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។

បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​មួយ​យ៉ាង​ធំ និង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ។ ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ចេញ​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម