សុភាសិត 17:26ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះ សេចក្ដីទៀងត្រង់របស់គេ នោះមិនល្អទេ។ សូមមើលជំពូក |
ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានរាជឱង្ការឲ្យពួកអ្នកបម្រើរបស់ទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា "ប្រសិនបើទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយនៅជាមួយទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត"»។