វិវរណៈ 21:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ សូមមើលជំពូក |
ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។