Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 47:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ហើយ សាសន៍​អេស៊ីព្ទ​ទាំង​អស់​ក៏​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ហើយ​ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ឬ? ដ្បិត​យើង​ខ្ញុំ​គ្មាន​ប្រាក់​ទៀត​ទេ»។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្បៀង​អាហារ​នោះ​នឹង​បម្រុង​ទុក​សម្រាប់​ស្រុក​កើត​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ដោយ‌សារ​អំណត់​នោះ​ឡើយ»។

លោក​យ៉ូសែបមាន​ប្រសាសន៍​ថា៖ «បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក ខ្ញុំ​នឹងផ្ដល់​ស្បៀង​អាហារ​ឲ្យ ជាថ្នូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា»។

លុះ​ដល់​រដូវ​ចម្រូត អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ក្នុង​ប្រាំ មក​ថ្វាយ​ផារ៉ោន ហើយ​បួន​ភាគ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ពូជសម្រាប់​សាប​ព្រោះ ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា និង​ជា​អាហារ​សម្រាប់​កូន​តូចៗរបស់​អ្នក​រាល់​គ្នា»។

៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។

អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។

លោក​មាន​ប្រសាសន៍ទៅ​កាន់​ពួក​អ្នក​ក្រុង​ស៊ូកូថ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ដ្បិត​គេ​អស់​កម្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាលមូ‌ណា ជា​ស្តេច​សាសន៍​ម៉ាឌាន»។

លោក​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​ពេនួល ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ដូច​គ្នា តែ​ពួក​អ្នក​ក្រុង​ពេនួល​បាន​ឆ្លើយ​មក​លោក​វិញ ដូច​ពួក​អ្នក​ក្រុង​ស៊ូកូថ​ដែរ។

ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ដៃ​លោក? សូម​ឲ្យ​នំបុ័ង​ប្រាំ​ដុំ ដែល​លោក​មាន​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​នៅ​ទី​នេះ»។

សូម​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​យុវជន​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មក​រក​លោក​ត្រូវ​ពេល​ល្អ​ណាស់ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង"»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម