លោកយ៉ូសែបបានប្រមូលប្រាក់ទាំងប៉ុន្មានដែលមាននៅស្រុកអេស៊ីព្ទ និងនៅស្រុកកាណាន ជាតម្លៃស្រូវដែលគេទិញនោះ បញ្ចូលទៅក្នុងឃ្លាំងរបស់ផារ៉ោន។
កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។
មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។
ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាល នៃអ្នកណាដែលលក់ឲ្យវិញ។
រីឯអ្នកមើលខុសត្រូវ ត្រូវមានចិត្តស្មោះត្រង់។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។