លោកុប្បត្តិ 38:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!» សូមមើលជំពូក |
ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នកណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នក ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ? តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ? ឯអ្នកវិញ អ្នកបានផិតយើង ដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។