Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 38:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ​ចុះ កុំ​ឲ្យ​យើង​ខ្មាស​គេ។ ឯង​ឃើញ​ស្រាប់​ហើយ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​ឯង​រក​នាង​មិន​ឃើញ»។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ប្រាប់​ថា "គ្មាន​ស្ត្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ"»។

ប្រហែល​ជា​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា ហើយ​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ដោយ‌សារ​អំពើ​ពេស្យា​នោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «ចូរ​នាំ​វា​ចេញ​មក ហើយ​ដុត​វា​ចោល​ទៅ!»

ហេតុ​អ្វី​បាន​ជា​ឯង​មើល​ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច្នេះ ឯង​បាន​សម្លាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សម្លាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន

អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់​យស និង​លុប​សេចក្ដី​ត្មះ‌តិះ​ដៀល ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ។

កាល​ណោះ តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ពី​សេចក្ដី​ដែល​ឥឡូវ​នេះ អ្នក​រាល់​គ្នាអៀន​ខ្មាស? ដ្បិត​ចុង​បំផុត​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្តី​ស្លាប់!

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។

ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ

(«មើល៍! យើង​មក​ដូច​ជា​ចោរ! មាន​ពរ​ហើយ អ្នក​ណា​ដែល​ប្រុង​ស្មារតី ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត និង​មិន​ឲ្យ​គេ​ឃើញ​កេរខ្មាស»)។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម