Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 10:32

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​សុទ្ធ​តែ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ ហើយ​អ្នក​ទាំង​នោះ​បាន​បែក​ខ្ញែក ចេញ​ទៅ​ជា​សាសន៍​ផ្សេងៗ​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖

នេះ​ជា​តំណ​វង្ស​របស់​ហាំ តាម​អំបូរ តាម​ភាសា តាម​ស្រុក និង​ជាតិ​សាសន៍​របស់​គេ។

ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជំនាន់​របស់​គាត់ ផែន‌ដី​បាន​បែក​ខ្ញែក ហើយ​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ យ៉ុកថាន។

នេះ​ជា​តំណ​វង្ស​របស់​សិម តាម​អំបូរ តាម​ភាសា តាម​ស្រុក និង​ជាតិ​សាសន៍​របស់​គេ។

គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។

នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​មាន​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។

ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ

អ្នក​ទាំង​បី​នេះ​ជា​កូន​របស់​លោក​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នេះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពាស‌ពេញ​លើ​ផែន‌ដី។

ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។

ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។

ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម