នេះជាតំណវង្សរបស់សិម តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។
នេះជាតំណវង្សរបស់ហាំ តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។
ទឹកដីដែលគេរស់នៅ លាតសន្ធឹងចាប់តាំងពីមេសា ទៅខាងសេផា រហូតដល់តំបន់ភ្នំខាងកើត។
នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
គឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះជាតំណវង្សរបស់យ៉ាផែត តាមស្រុក តាមភាសា តាមអំបូរ និងតាមជាតិសាសន៍របស់គេ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ