យ៉ូអែល 2:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ សូមមើលជំពូក |
ក្រោកឡើង! ញែកប្រជាជនចេញជាបរិសុទ្ធ ហើយប្រាប់គេថា "ចូរឲ្យអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសម្រាប់បំផ្លាញនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនអាចឈរនៅមុខខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដកយករបស់ដែលសម្រាប់បំផ្លាញនោះ ចេញពីក្នុងចំណោមអ្នករាល់គ្នា។