ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក
គេក៏ប្រកាសប្រាប់ឲ្យមានបុណ្យតម ហើយដាក់ណាបោតឲ្យអង្គុយនៅកន្លែងប្រសើរមុខប្រជាជន។
ក្នុងសំបុត្រនោះ ព្រះនាងបង្គាប់ថា៖ «ចូរប្រកាសប្រាប់ឲ្យមានបុណ្យតម ហើយតាំងណាបោតឲ្យអង្គុយនៅកន្លែងប្រសើរមុខប្រជាជន។
ព្រះបាទយេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃមួយ ទុកជាថ្ងៃបុណ្យយ៉ាងឱឡារិកថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
នៅខែទីប្រាំបួន ក្នុងឆ្នាំទីប្រាំនៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្ដាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា។
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ
ពេលណាត្រែទាំងពីរបន្លឺសំឡេងឡើង ក្រុមជំនុំទាំងអស់ត្រូវមកជួបជុំនៅចំពោះអ្នក ត្រង់ទ្វារចូលត្រសាលជំនុំ។