ពួកកូនចៅកេហាត់ឯទៀតៗចាប់ឆ្នោតបានក្រុងចំនួនដប់ ពីកុលសម្ព័ន្ធអេប្រាអិម ពីកុលសម្ព័ន្ធដាន់ និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។
អ័ប៊ីសួរបង្កើតប៊ូកគី ប៊ូកគីបង្កើតអ៊ូស៊ី អ៊ីស៊ីបង្កើតសេរ៉ាហ៊ា
ពួកកូនចៅកេហាត់ដែលនៅសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនោះ តាមការចាប់ឆ្នោត ត្រូវបានទីក្រុងដប់ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
គេចាប់ឆ្នោតត្រូវចំលើពូជអំបូរនៃពួកកូនចៅកេហាត់។ ដូច្នេះ ពួកលេវីដែលជាកូនចៅរបស់សង្ឃអើរ៉ុន ចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីកុលសម្ព័ន្ធយូដា ស៊ីម្មាន និងបេនយ៉ាមីន។
ពួកកូនចៅគើសុនចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីពូជអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ ពីកុលសម្ព័ន្ធអេស៊ើរ ពីកុលសម្ព័ន្ធណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ដែលនៅក្នុងស្រុកបាសាន។