គេចាប់ឆ្នោតត្រូវចំលើពូជអំបូរនៃពួកកូនចៅកេហាត់។ ដូច្នេះ ពួកលេវីដែលជាកូនចៅរបស់សង្ឃអើរ៉ុន ចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីកុលសម្ព័ន្ធយូដា ស៊ីម្មាន និងបេនយ៉ាមីន។
ប្អូនប្រុសរបស់គាត់ ឈរនៅខាងស្តាំ ឈ្មោះអេសាភ ដែលជាកូនបេរេគា បេរេគាជាកូនសាំម៉ា
ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
អាំរ៉ាមយកនាងយ៉ុកិបិតជាម្តាយមីងធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេ ហើយអាំរ៉ាមមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ញែកក្រុងទាំងនេះ ព្រមទាំងវាលស្មៅនៅជុំវិញ ពីក្នុងមត៌ករបស់ពួកគេ ឲ្យពួកលេវី តាមបង្គាប់របស់ព្រះយេហូវ៉ា។
ពួកកូនចៅកេហាត់ឯទៀតៗចាប់ឆ្នោតបានក្រុងចំនួនដប់ ពីកុលសម្ព័ន្ធអេប្រាអិម ពីកុលសម្ព័ន្ធដាន់ និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚