Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 18:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​យក​ហិប​របស់​ព្រះ​ឡើង​មក ជា​ហិប​ដែល​គេ​ហៅ​តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម។

ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

បន្ទាប់​មក ព្រំ​ប្រទល់​លាត​សន្ទឹង​ចាប់​ពី​កំពូល​ភ្នំ​នោះ ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ហើយ​ពី​ទី​នោះ​ទៅ​ដល់​ក្រុងនានានៃ​ភ្នំ​អេប្រុន រួច​បត់​តាម​បាឡា (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម)។

បន្ទាប់​មក ព្រំ​ប្រទល់​បត់​ចេញពី​ទី​នោះ ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស (គឺ​ជា​ក្រុង​បេត-អែល) រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម។

ឯ​ព្រំ​ប្រទល់​ខាង​ត្បូង ចាប់​ផ្ដើម​ត្រង់​ជាយ​ក្រុង​គារយ៉ាត់-យារីម ទៅ​ដល់​អេប្រុន រហូត​ដល់​ក្បាល​ទឹក​ណែប‌ត្វា។

ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ថ្ងៃ​ទីបី។ ក្រុង​ទាំង​នោះគឺ ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុត និង​ក្រុង​គារយ៉ាត់-យារីម។

មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​មើល​ទៅឃើញ​ជ្រលង​ភ្នំ​សេបោម ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម