Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 18:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រំ​ប្រទល់​បត់​ចេញពី​ទី​នោះ ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស (គឺ​ជា​ក្រុង​បេត-អែល) រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។

កូន​ចៅ​បេនយ៉ាមីន​ក៏​បាន​រស់​នៅ ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីកម៉ាស អៃយ បេត-អែល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ

ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។

ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។

បេត-អារ៉ា‌បា សេម៉ា‌រែម បេត-អែល

ក្រុង​គីបសែម និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​បេត-ហូរ៉ុន និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បួន​ក្រុង។

មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​មើល​ទៅឃើញ​ជ្រលង​ភ្នំ​សេបោម ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម