Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 13:30

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ពី​ស្រុក​ម៉ា‌ហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​ទាំង​មូល​របស់​ព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន និង​ទី​ក្រុង​ហុក​សិប​របស់​យ៉ាអៀរ ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម

បន្ទាប់​មក គេ​ងាក​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន ហើយ​ស្ដេច​អុក​នៅ​ស្រុក​បាសាន និង​មនុស្ស​របស់​ស្ដេច បាន​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ប្រយុទ្ធ​គ្នា​នៅ​អេទ្រី។

អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា និង​អេទ្រី ជា​ក្រុង​នៃ​នគរ​ស្តេច​អុក​នៅ​ស្រុក​បាសាន។

នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ សរុប​ទាំង​អស់​មាន​ហុកសិប​ទីក្រុង គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន។

ហើយ​ពី​ហែស‌បូន​ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេ‌ថូ‌នីម ហើយ​ពី​ម៉ា‌ហា‌ណែម ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ

លោក​ម៉ូសេ​ក៏​ឲ្យ​មួយ​ចំណែក​ដល់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែរ គឺ​ដល់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ម៉ាណា‌សេ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។

ព្រោះ​កូន​ចៅ​ស្រីៗ​របស់​ម៉ាណា‌សេ​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ ស្រុក​កាឡាដ​ជា​ចំណែក​របស់​កូន​ចៅ​ប្រុស​ៗ​ឯ​ទៀត​របស់​ម៉ាណា‌សេ។

ពី​កុល‌សម្ព័ន្ធ​កាដ គេ​ឲ្យ​ក្រុង​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​ជុំ‌វិញ ទុក​ជា​ក្រុង​ជម្រក សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​ជុំ‌វិញ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម