លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែរ គឺដល់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេមួយចំហៀង តាមពូជអំបូររបស់គេ។
ពួកកូនចៅរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចម្រើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើរម៉ូន សេនារ និងភ្នំហ៊ើរម៉ូន។
ជាប់នឹងទឹកដីរបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធម៉ាណាសេ។
ហើយក្រោយពីបានបង្រ្កាបស្រុកនោះនៅចំពោះព្រះយេហូវ៉ា នោះអ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះយេហូវ៉ា និងចំពោះសាសន៍អ៊ីស្រាអែល ឯស្រុកនេះនឹងបានជាកេរអាកររបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។
ដូច្នេះ លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យម៉ាគារ ជាកូនម៉ាណាសេ ហើយគាត់ក៏តាំងទីលំនៅក្នុងស្រុកនោះ។
ឯស្រុកកាឡាតដែលនៅសល់ និងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ ខ្ញុំបានប្រគល់ឲ្យកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។ (តំបន់អើកុបទាំងមូល ដែលជាស្រុកបាសាន ហៅថាស្រុករបស់ពួករេផែម។
នេះហើយជាមត៌ករបស់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិរបស់គេទាំងប៉ុន្មានផង។
ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ
ដូច្នេះ មានទឹកដីដប់ចំណែកដែលត្រូវបានទៅពួកម៉ាណាសេ ក្រៅពីស្រុកកាឡាដ និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
ព្រោះកូនចៅស្រីៗរបស់ម៉ាណាសេបានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ ស្រុកកាឡាដជាចំណែករបស់កូនចៅប្រុសៗឯទៀតរបស់ម៉ាណាសេ។
រីឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក នៅស្រុកបាសាន តែកុលសម្ព័ន្ធនេះមួយចំហៀងទៀត លោកយ៉ូស្វេបានចែកទឹកដីមួយចំណែកជាមត៌ក នៅក្បែរបងប្អូនរបស់គេ នៅខាងលិចទន្លេយ័រដាន់។ ពេលលោកយ៉ូស្វេឲ្យគេត្រឡប់ទៅជំរំរបស់ពួកគេវិញ លោកបានឲ្យពរពួកគេ