យ៉ូស្វេ 1:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ម៉ូសេ ជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរក្រោកឡើង ហើយនាំប្រជាជនទាំងនេះឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេ គឺដល់ប្រជាជនអ៊ីស្រាអែល។ សូមមើលជំពូក |
លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខសាសន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកត្រូវទៅជាមួយប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់គេថា នឹងឲ្យដល់គេ។ អ្នកត្រូវឲ្យគេចាប់យកស្រុកនោះ ទុកជាមត៌ក។