យ៉ូស្វេ 1:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖ សូមមើលជំពូក |
ក្រុមជំនុំទាំងមូល គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើបារាំគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងបារាំទាំងនោះ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ។ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។