តើកម្លាំងរបស់ខ្ញុំដូចជាកម្លាំងថ្មឬ? តើសាច់របស់ខ្ញុំជាលង្ហិនដែរឬ?
«អ្នកពូកែមែន អ្នកបានជួយមនុស្ស ដែលគ្មានអំណាច បានទប់ទល់ដៃដែលគ្មានកម្លាំង
ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចម្រឹងដែក។
បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន។
តើកម្លាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត? តើចុងបំផុតខ្ញុំនឹងទៅជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់?
តាមពិត ក្នុងខ្លួនខ្ញុំ គ្មានទីពឹងទៀតទេ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរ។