Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 6:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​កម្លាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត? តើ​ចុង​បំផុត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់?

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ មិន​មែន​តិច​ណាស់​ទេ​ឬ? សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែ​ឯង​ចុះ ដើម្បី​ឲ្យ​បាន​សម្រាក​បន្តិច

ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ដេញ​តាម​ចំបើង​ក្រៀម?

ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត បាន​កាត់​អស់​ហើយ​ផង។

វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ អាយុ​របស់​ខ្ញុំ​ចេះ​តែកន្លង​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ។

បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត

ចំណែក​ខ្ញុំ តើ​តម្អូញ​ខ្ញុំ​បាន​តម្រង់​ដល់​មនុស្ស​ឬ? ហេតុ​អ្វីបាន​ជា​ខ្ញុំ​មិន​អន់​ចិត្ត?

«អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង

តើ​កម្លាំង​របស់​ខ្ញុំ​ដូច​ជា​កម្លាំង​ថ្ម​ឬ? តើ​សាច់​របស់​ខ្ញុំ​ជា​លង្ហិន​ដែរ​ឬ?

៙ ព្រះ‌អង្គ​បានបំបាក់​កម្លាំង​ខ្ញុំ​នៅ​កណ្ដាល​ទី ព្រះ‌អង្គ​បាន​បង្រួញ​ថ្ងៃ​អាយុ​របស់​ខ្ញុំ។

«ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ចុង​បំផុត​របស់​ទូល‌បង្គំ និង​ពី​ចំនួន​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ថា ជីវិត​ទូល‌បង្គំ​ស្រួយយ៉ាង​ណា!

មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ព្រះ‌អង្គ។ មែន​ហើយ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ –បង្អង់




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម