ព្រះអង្គតែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ ព្រះអង្គឲ្យឃើញផ្លេកបន្ទោររបស់ព្រះអង្គ ទៅដល់ចុងផែនដីបំផុត
ដ្បិតព្រះអង្គទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ។
ក្នុងកាលដែលព្រះអង្គ បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
ព្រះអង្គផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយព្រះអង្គផ្សាយពពក នៃផ្លេកបន្ទោរព្រះអង្គឲ្យសុសសាយ។
ពពកនោះក៏អណ្តែត្រសែត ទៅតាមព្រះហឫទ័យព្រះអង្គ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលព្រះអង្គបង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ។
រួចមកមានឮសូរគំរាមគ្រាំគ្រេង ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។
ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ?
តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា "បាទ" បានឬទេ?
ឱព្រះអើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំឧត្តុង្គឧត្តម ដូចព្រះនៃយើង?
ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក ផែនដីក៏ឃើញ ហើយញាប់ញ័រ។
ព្រះអង្គនឹងលើកទង់មួយឡើង សម្រាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាស នៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។
ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។