ចូរស្តាប់ ឱសូមស្តាប់សូរគឹកកង នៃសំឡេងព្រះអង្គផង គឺជាសូររំពងពីព្រះឧស្ឋរបស់ព្រះអង្គ
ព្រះយេហូវ៉ាបានបញ្ចេញផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
ក្នុងកាលដែលព្រះអង្គ បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
តើមានអ្នកណាយល់ពីពពករសាត់ ឬពីសៀងផ្គរនៅឯពន្លារបស់ព្រះអង្គបាន?
សូរគ្រាំគ្រេងនោះសម្ដែងពីព្រះអង្គ ដូចព្យាករឲ្យពពួកសត្វដឹងពេល ដែលត្រូវភ្លៀងផ្គរនោះដែរ។
ពេលនេះធ្វើឲ្យបេះដូងខ្ញុំញ័រ វាលោតខុសចង្វាក់ហើយ។
រួចមកមានឮសូរគំរាមគ្រាំគ្រេង ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។
ព្រះបញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នា រកយល់មិនបាន។
ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបថា៖
តើឯងមានដៃដូចព្រះដែរឬ? តើឯងចេះបញ្ចេញសំឡេង ជាផ្គរដូចជាព្រះអង្គបានឬទេ?
ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
កាលណាព្រះអង្គបព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយព្រះអង្គបណ្ដាលឲ្យចំហាយទឹកឡើងពីចុងផែនដី ព្រះអង្គបង្កើតផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គដែរ។