យេរេមា 51:46ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នករាល់គ្នាកុំស្រយុតចិត្តឡើយ ក៏កុំភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំមួយ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹងមួយទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេចមួយទាស់នឹងស្តេចមួយទៀត។ សូមមើលជំពូក |
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តឡើយ ដ្បិតមើល៍ យើងនឹងជួយសង្គ្រោះអ្នក ឲ្យបានរួចពីទីឆ្ងាយ ហើយពូជអ្នកចេញពីស្រុក ដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ដ្បិតយើងនៅជាមួយអ្នកហើយ យើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានបណ្ដេញអ្នកទៅនោះ បានផុតអស់រលីង តែយើងនឹងមិនឲ្យអ្នកអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលអ្នកតាមខ្នាតប៉ុណ្ណោះ ប៉ុន្តែ យើងមិនទុកឲ្យអ្នកនៅជាឥតទោសឡើយ។