ឱប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីកណ្ដាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា។
ចូរចេញពីក្រុងបាប៊ីឡូន ហើយរត់ចេញពីកណ្ដាលពួកខាល់ដេ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាបានប្រោសលោះពួកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គហើយ។
មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ាជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃព្រះអង្គ។
ចូររត់ពីកណ្ដាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ។
អ្នករាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះ កុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចម្ងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតអ្នកដែរ។
ចូរឲ្យគ្រប់មនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយអំពើទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹក របស់ព្រះយេហូវ៉ា ព្រះអង្គនឹងតបស្នងដល់គេ។
យើងរាល់គ្នាចង់តែមើល៍បាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង។
ពួកស៊ីយ៉ូនដែលនៅជាមួយកូនស្រីក្រុងបាប៊ីឡូនអើយ ចូររត់ឲ្យរួចចុះ
លោកមានប្រសាសន៍ទៅកាន់ក្រុមជំនុំថា៖ «ចូរថយចេញពីជំរំរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំប៉ះពាល់អ្វីៗដែលជារបស់គេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។
លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ «ប្រជារាស្ត្រយើងអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យអ្នកមានចំណែកក្នុងអំពើបាបរបស់គេឡើយ ក្រែងត្រូវរងគ្រោះកាចជាមួយគេដែរ