Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាកុស 11:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ!» ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។

ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។

ពួក​យាម​ល្បាត​របស់​អ៊ីស្រា‌អែល​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្រប់​គ្នា​គ្មាន​តម្រិះ គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ មិន​ចេះព្រុស គេ​តែង‌តែ​ស្រមើ​ស្រមៃ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្តងោក​ងុយ។

ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។

កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។

ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​បាត់​ទៅ។

ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​ដែរ»។

ចុះ​បើ​យើង​និយាយ​ថា មក​ពី​មនុស្ស​វិញ?…» (ពួក​គេ​ខ្លាច​បណ្តា‌ជន ដ្បិត​មនុស្ស​ទាំង​អស់​ចាត់​ទុក​លោក​យ៉ូហាន​ថា​ជា​ហោរា​ពិត​ប្រាកដ​មែន)។

បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។

ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ជា​គ្រូ​របស់​សាសន៍​អ៊ីស្រា‌អែល តែ​មិន​យល់​ការ​ទាំង​នេះ​ទេ​ឬ?

គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ជម្រាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ស្តាប់​ម្តង​ទៀត? តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ?»

ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។

ដរាប​មក​ទល់​ថ្ងៃ​នេះ កាល​ណា​គេ​អាន​គម្ពីរ​លោក​ម៉ូសេ នោះ​មាន​ស្បៃ​មួយ​បាំង​ចិត្ត​របស់​គេ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម