Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាកុស 11:32

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចុះ​បើ​យើង​និយាយ​ថា មក​ពី​មនុស្ស​វិញ?…» (ពួក​គេ​ខ្លាច​បណ្តា‌ជន ដ្បិត​មនុស្ស​ទាំង​អស់​ចាត់​ទុក​លោក​យ៉ូហាន​ថា​ជា​ហោរា​ពិត​ប្រាកដ​មែន)។

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី? ទៅ​មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​លើស​ជាង​ហោរា​ទៅ​ទៀត។

ព្រះ‌បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​គេ​ចាត់​ទុក​លោក​ជា​ហោរា។

ពួក​គេ​ចង់​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​ព្រះ‌អង្គ​ជា​ហោរា។

គេ​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​គាត់​មុខ​ជា​សួរ​យើង​ថា ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់?

ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ!» ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​នោះ​ដែរ»។

គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។

ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដូច្នេះ ទ្រង់​ក៏​ការ‌ពារ​លោក។ កាល​ទ្រង់​បាន​ស្តាប់​លោក ទ្រង់​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ ទ្រង់​បាន​ស្តាប់​លោក​ដោយ​អំណរ។

នៅ​ពេល​នោះ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នោះ​ដាក់​គេ តែ​គេ​ខ្លាច​បណ្តា‌ជន។

ពួក​សង្គ្រាជ និង​ពួក​អាចារ្យ រក​វិធី​យ៉ាង​ណា​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។

មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។

ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម