Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 19:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ទី​បួន គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម រួច​គាត់​ក៏​រៀប​ចំ​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ទៅ​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិ‌ភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ចេញ​ដំណើរ​ទៅ»។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ជូនលោក​ពិសា ដើម្បី​ឲ្យមាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ ដ្បិត​លោក​ម្ចាស់​បាន​អញ្ជើញ​មក​ជួប​អ្នក​បម្រើ​របស់​លោក​ហើយ»។ បុរស​ទាំង​បី​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។

ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ សម្រាក​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក»។

ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។

ក្រោយ​ពី​បាន​បរិ‌ភោគ​អាហារ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។ លោក​ស្នាក់​នៅ​ក្រុង​ដាម៉ាសជា‌មួយ​ពួក​សិស្ស​ជា​យូរ​ថ្ងៃ

ឪពុក​ក្មេក​របស់​គាត់ គឺ​ឪពុក​របស់​ស្ត្រី​នោះ បាន​ឃាត់​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​បាន​បី​ថ្ងៃ។ ដូច្នេះ គេ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ដេក​នៅ​ទី​នោះ។

នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ថា៖ «ចូរ​នៅ​លំ​ហើយ​ចិត្ត​សិន​ទៅ ហើយ​ចាំ​ដល់​ថ្ងៃ​រសៀល​បន្តិច​សឹមចេញ​ដំណើរ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បរិ‌ភោគ​ជាមួយ​គ្នា។

ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​មួយ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​ពីរ​ចង្កោម​ដែរ ពេល​បាន​បរិ‌ភោគ​ហើយ ក៏​មាន​កម្លាំង​ឡើង​វិញ ព្រោះ​មិន​បាន​បរិ‌ភោគ​អាហារ និង​ទឹក​អស់​បី​ថ្ងៃ​បី​យប់​មក​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម