Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 19:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក​ក្មេក​របស់​គាត់ គឺ​ឪពុក​របស់​ស្ត្រី​នោះ បាន​ឃាត់​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​បាន​បី​ថ្ងៃ។ ដូច្នេះ គេ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ដេក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ប្រុស និង​ម្តាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សូម​ឲ្យ​នាង​នៅ​ជា‌មួយ​យើង​បន្ដិច​សិន យ៉ាងហោច​ណាស់​ត្រឹម​ដប់​ថ្ងៃ រួច​សឹម​ឲ្យ​នាង​ទៅ»។

រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​អ័ប្រា‌ហាំ​ក៏​បាន​ចែក​អំណោយ​ដល់​គេ​ដែរ ហើយ​កាល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ លោក​ឲ្យ​គេ​ចាក​ចេញ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។

ពេល​នោះ ប្តី​របស់​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តាម​នាង ដើម្បី​និយាយ​លួង​លោម​នាង ហើយ​នាំ​នាង​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​អ្នក​បម្រើ​ម្នាក់ និង​លា​ពីរ​ទៅ​ជា​មួយ។ លុះ​ដល់​ហើយ នាង​ក៏​នាំ​គាត់​ចូល​ទៅក្នុង​ផ្ទះ​របស់​ឪពុកនាង កាល​ឪពុក​នាង​បាន​ឃើញ គាត់​ក៏​ចេញ​មក​ទទួល​ដោយ​អំណរ។

នៅ​ថ្ងៃ​ទី​បួន គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម រួច​គាត់​ក៏​រៀប​ចំ​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ទៅ​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិ‌ភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ចេញ​ដំណើរ​ទៅ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម