Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 18:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​មាន​កម្លាំង​ចុះ ព្រោះ​សាសន៍​របស់​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ»។

ដូច្នេះ មើល៍! ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ដាក់​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពីមហន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​ហើយ»។

ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្ដាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ»

ប៉ុន្ដែ កាលែប​បាន​ប្រាប់​ឲ្យ​ប្រជាជន​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ ហើយ​ពោល​ថា៖ «ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់ ដ្បិត​យើង​អាច​នឹង​យក​ជ័យ​ជម្នះ​បាន​ដោយ​ស្រួល»។

កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។

ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​អែ​អង់​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រទានឲ្យ?

ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់ អ្នក​នឹង​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មួយ​ដែល​មិន​ខ្វះ​អ្វី​នៅ​លើ​ផែនដី​នេះ​ទេ»។

កាល​អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​រក​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស​ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា៖ «តើ​ដំណើរ​របស់​អ្នក​យ៉ាងណា​ដែរ?»

ឱ​ពួក​ភីលី‌ស្ទីន​អើយ ចូរ​ក្លាហាន​ឡើង ធ្វើ​ជា​មនុស្ស​អង់​អាច ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​អ្នក​បម្រើ​របស់​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​អ្នក‌បម្រើ​យើង​នោះ​ឡើយ ចូរ​មាន​ចិត្ត​អង់​អាច ហើយ​ត​ដៃ​នឹង​គេ​ចុះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម