Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 18:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់ អ្នក​នឹង​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មួយ​ដែល​មិន​ខ្វះ​អ្វី​នៅ​លើ​ផែនដី​នេះ​ទេ»។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។

នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។

ដូច​កូន​ចៅ​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ និង​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​យើង​ខ្ញុំ​ដែរ រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ"។

«ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។

បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡប់ គឺ​គេ​ចុះ​ពី​ស្រុក​ភ្នំ ឆ្លងទន្លេយ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ហើយ​រៀប​រាប់​ប្រាប់​ពី​គ្រប់​ទាំង​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។

គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។

នៅ​ជុំ​ទី​ប្រាំពីរ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ លោក​យ៉ូស្វេ​ក៏​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​អ្នក​រាល់​គ្នា​ហើយ។

ដូច្នេះ មនុស្ស​ប្រាំមួយ​រយ​នាក់​ពីកុល‌សម្ព័ន្ធ​ដាន់ ដែលប្រដាប់​ដោយ​គ្រឿង​សឹក បាន​លើក​គ្នា​ចេញ​ពី​សូរ៉ាស់ និង​អែស‌ថោល

ប៉ុន្ដែ ពួក​កូន​ចៅ​ដាន់​បាន​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជួប​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ស្ងប់​ស្ងៀម ឥត​ព្រួយ​បារម្ភ រួចក៏​ប្រហារគេ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ទី​ក្រុង​ចោល

ពេល​នោះ អ្នក​ទាំង​ប្រាំក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​បាន​មក​ដល់​ក្រុង​ឡាអ៊ីស។ គេ​ឃើញ​មនុស្សដែល​រស់​នៅ​ទីនោះ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​ស្ងប់​ស្ងៀម ឥត​បារម្ភ​អ្វី​ឡើយ។ គេ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ ឥត​ខ្វះ​អ្វីនៅ​លើ​ផែន​ដី​ឡើយ ប៉ុន្ដែ គេ​រស់​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។

គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម