Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 16:30

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ សាំ​សុន​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ»។ គាត់​ប្រឹង​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​វិហារ​នោះ​ក៏​រលំ​លើ​ពួក​មេ និង​លើ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​វិហារ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ស្លាប់​នេះ មាន​ចំនួន​ច្រើន​ជាង​អស់​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ពី​គាត់​នៅ​មាន​ជីវិត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់ នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស ក៏​នៅ​តែ​មួយ​ភ្លែត​ដែរ។

តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ?

តើ​អ្នក​រាល់​គ្នា​នឹង​ព្រួត​គ្នា​វាយ​ផ្ដួល​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ​ដល់កាល​ណា​ទៀត? អ្នក​នោះ​ដូច​ជា​កំផែង​ដែល​ទ្រេត ដូច​ជា​របង​ដែល​ចង់​រលំ​ទៅ​ហើយ។

ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​មួយ​រំពេច​ដែរ។

ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។

ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។

ពេល​នោះ លោក​ប៉ុល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ធ្វើ​អ្វី? ដ្បិត​ខ្ញុំ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត​ផង ដើម្បី​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ»។

ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ‌បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា។

ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។

ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។

ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។

ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។

ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ាក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម​សិប​នាក់ យក​សម្លៀក​បំពាក់​របស់​គេ រួច​ចែក​សម្លៀក​បំពាក់ទាំង​នោះ​ដល់​អស់​អ្នក​ដែល​បាន​ស្រាយ​ប្រស្នា។ សាំសុន​ខឹង​យ៉ាង​ខ្លាំង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។

ពេល​នោះ គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​មួយ​របស់​សត្វ​លា គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក ហើយ​វាយ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់។

គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស​ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្ម‌ដា ឈ្មោះ​អេតាម។

សាំសុន​ក៏​ចាប់​សសរ​កណ្ដាល​ទាំង​ពីរ​ដែល​ទ្រ​វិហារ ហើយ​សង្កត់​ទម្ងន់​របស់​គាត់​ទៅ​លើ​សសរ​ទាំង​ពីរ ម្ខាង​ដៃ​ស្តាំ ហើយ​ម្ខាង​ទៀត​ដៃ​ឆ្វេង។

បន្ទាប់​មក បង​ប្អូន និង​ក្រុម​គ្រួ​សារ​របស់​គាត់​ទាំង​អស់ នាំ​គ្នា​ចុះ​ទៅ​យក​សព​គាត់​ឡើង មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ម៉ាណូ​អា​ជា​ឪពុក នៅ​ចន្លោះ​សូហារ និង​អែស‌ថោល។ គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម