ពួកចៅហ្វាយ 16:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សាំសុនក៏ចាប់សសរកណ្ដាលទាំងពីរដែលទ្រវិហារ ហើយសង្កត់ទម្ងន់របស់គាត់ទៅលើសសរទាំងពីរ ម្ខាងដៃស្តាំ ហើយម្ខាងទៀតដៃឆ្វេង។ សូមមើលជំពូក |
ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។