ប៉ុន្ដែ ពួកអ្នកបម្រើព្រះវិហារ រស់នៅលើភ្នំអូផែល ហើយស៊ីហា និងគីសប៉ា ជាអ្នកគ្រប់គ្រងលើពួកអ្នកបម្រើព្រះវិហារ។
រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម។
ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន។
ពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត
ឯពួកអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល បានជួសជុលចំណុចមួយនៅទល់មុខនឹងទ្វារទឹកខាងកើត និងប៉មដែលលយចេញនោះ។
បន្ទាប់ពីគាត់ មានម៉ាលគា ជាម្នាក់ក្នុងចំណោមពួកជាងទង បានជួសជុល រហូតដល់ផ្ទះរបស់ពួកអ្នកបម្រើព្រះវិហារ និងផ្ទះរបស់ពួកអ្នកជំនួញ ទល់មុខនឹងទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ខាងលើ ត្រង់ជ្រុងកំផែង។