ឯពួកអ៊ីស្រាអែលឯទៀតៗ ពួកសង្ឃ និងពួកលេវី រស់នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា គ្រប់គ្នានៅតាមទឹកដីជាមត៌ករបស់គេរៀងខ្លួន។
ពួកឆ្មាំទ្វារមាន អ័កគូប ថាលម៉ូន និងបងប្អូនរបស់គេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន ១៧២ នាក់។
នេះជាពួកមេនៅក្នុងខេត្ត ដែលរស់នៅក្រុងយេរូសាឡិម ប៉ុន្ដែ នៅតាមក្រុងនានានៃស្រុកយូដា គ្រប់គ្នារស់នៅលើទឹកដីជាកេរអាករ តាមក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកអ្នកបម្រើព្រះវិហារ និងកូនចៅរបស់ពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។
ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។