ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកទៀតថា៖ «ចូរដាក់ដៃទៅលើទ្រូងអ្នកទៅ» លោកក៏ដាក់ដៃចូលទៅ រួចពេលដកដៃមកវិញ មើល៍ ដៃរបស់លោកកើតឃ្លង់ ឡើងសដូចហិមៈ។
ហេតុនេះ រោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ»។ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
នោះសង្ឃត្រូវពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ សង្ឃត្រូវប្រកាសថា អ្នកនោះពិតជាស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។