Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



និក្ខមនំ 13:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គ្រប់​ទាំង​កូន​ដំបូង​របស់​សត្វ​លា ត្រូវ​ថ្វាយ​កូន​ចៀម​ជំនួស​វិញ។ ប្រសិន‌បើអ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ចំណោម​កូន​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​បាន​ហៅ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក ហើយ​ប្រាប់​ថា៖ «ចូរ​ទៅ​រើស​យក​កូន​ចៀម សម្រាប់​គ្រួ​សារ​របស់អ្នក​រាល់​គ្នា ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​រំលង​ទៅ។

ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។

«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។

រីឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​ត្រូវ​យក​កូន​ចៀម​មួយ​មក​លោះ តែ​បើ​មិន​ចង់​លោះ​ទេ ត្រូវ​បំបាក់​កកូន​លានោះ​ទៅ។ អស់​ទាំង​កូន​ប្រុស​ច្បង​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​លោះ​កុំ​ខាន។ មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​យើង​ឡើយ។

អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម