និក្ខមនំ 13:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះត្រូវញែកអស់ទាំងកូនដំបូងដែលកើតពីពោះ ថ្វាយព្រះយេហូវ៉ា។ កូនដំបូងទាំងអស់ដែលកើតពីហ្វូងសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះនឹងបានជារបស់ព្រះយេហូវ៉ា។ សូមមើលជំពូក |
ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។