ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ!
វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។
ហេតុនោះបានជាស៊ុងខ្ញុំ បានត្រឡប់ជាសេចក្ដីសោកសៅ ហើយខ្លុយខ្ញុំទៅជាសំឡេង នៃពួកអ្នកដែលយំទួញវិញ។
៙ ឱព្រះអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់
គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង!
ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង ហើយលើកទំនុកថ្វាយព្រះអង្គ ដោយដេញពិណខ្សែដប់!
ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។
ដោយប្រដាប់ភ្លេងមានខ្សែដប់ និងពិណ ដោយសូរចាប់ស៊ុងយ៉ាងរងំ
ពេលនោះ ហោរាម៉ារាម បងស្រីរបស់លោកអើរ៉ុន យកក្រាប់មកកាន់នៅដៃ ហើយស្ត្រីទាំងអស់ក៏ចេញទៅតាម ទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេង។
ព្រះយេហូវ៉ាសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងច្រៀងតាមប្រដាប់ភ្លេងមានខ្សែ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដរាបអស់មួយជីវិតរបស់យើងខ្ញុំ"។
ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚