ទំនុកតម្កើង 150:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦៙ ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង! សូមមើលជំពូក |
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។