សង្ឃត្រូវយកម្សៅពីតង្វាយនោះមួយក្តាប់ ទុកជាសេចក្ដីរំឭក ហើយដុតនៅលើអាសនា បន្ទាប់មក ត្រូវឲ្យនាងផឹកទឹកនោះ។
ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
សង្ឃត្រូវយកមួយចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវឲ្យអ្នកនោះយកទៅជូនសង្ឃ ហើយសង្ឃត្រូវយកមួយក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប។
ត្រូវយកម្សៅយ៉ាងម៉ដ្តមួយក្តាប់ជាមួយប្រេងខ្លះ និងកំញានដែលនៅលើតង្វាយម្សៅនោះដុតទាំងអស់ សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា។
សង្ឃត្រូវយកតង្វាយនៃការប្រចណ្ឌពីដៃរបស់ស្ត្រីនោះ ហើយលើកតង្វាយនោះនៅចំពោះព្រះយេហូវ៉ា រួចយកតង្វាយនោះទៅដាក់លើអាសនា។