សង្ឃត្រូវយកតង្វាយនៃការប្រចណ្ឌពីដៃរបស់ស្ត្រីនោះ ហើយលើកតង្វាយនោះនៅចំពោះព្រះយេហូវ៉ា រួចយកតង្វាយនោះទៅដាក់លើអាសនា។
រួចដាក់ទាំងអស់លើបាតដៃរបស់អើរ៉ុន និងលើបាតដៃកូនរបស់គាត់ ហើយគ្រវីនំទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។
លោកដាក់ទាំងអស់នៅបាតដៃលោកអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។
នោះប្តីត្រូវនាំប្រពន្ធខ្លួនទៅជួបសង្ឃ ទាំងយកតង្វាយជាម្សៅឱកមួយតៅសម្រាប់នាងផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយនៃការប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក។
សង្ឃត្រូវឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ស្រាយសក់របស់នាង ហើយដាក់តង្វាយរំឭក គឺជាតង្វាយនៃការប្រចណ្ឌនោះនៅបាតដៃរបស់នាង។ សង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្ដាសានោះនៅក្នុងដៃ។
សង្ឃត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសា ហើយទឹកដែលនាំឲ្យត្រូវបណ្ដាសានោះនឹងចូលទៅក្នុងនាង ហើយធ្វើឲ្យឈឺចុកចាប់។
សង្ឃត្រូវយកម្សៅពីតង្វាយនោះមួយក្តាប់ ទុកជាសេចក្ដីរំឭក ហើយដុតនៅលើអាសនា បន្ទាប់មក ត្រូវឲ្យនាងផឹកទឹកនោះ។