អ្នកណាប៉ះពាល់មនុស្សដែលត្រូវបានគេសម្លាប់ដោយដាវនៅទីវាល ឬមនុស្សដែលស្លាប់តាមធម្មតា ឬឆ្អឹងខ្មោច ឬផ្នូរក្តី អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
ចូរចេញទៅ ចូរចេញទៅ ចូរអ្នករាល់គ្នាចេញពីទីនេះទៅចុះ កុំពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ។
កាលណាបានសម្អាតខ្លួនវិញហើយ ត្រូវរាប់ប្រាំពីរថ្ងៃដល់សង្ឃនោះ
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា៖ «មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់ នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
ហើយអស់ទាំងភាជនៈដែលចំហ គ្មានគម្របចងភ្ជាប់ នោះក៏សៅហ្មងដែរ។
ចូរបោះជំរំនៅខាងក្រៅរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលបានសម្លាប់មនុស្សណាម្នាក់ ឬបានប៉ះពាល់សាកសព ត្រូវសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងពួកឈ្លើយ។
«ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ
ក្នុងពេលដែលញែកខ្លួនថ្វាយព្រះយេហូវ៉ា គេមិនត្រូវទៅជិតសាកសពឡើយ។
ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។
វេទនាដល់អ្នករាល់គ្នា [ពួកអាចារ្យ និងពួកផារិស៊ី ជាអ្នកមានពុតអើយ] ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។