Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 19:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​អស់​ទាំង​ភាជនៈ​ដែល​ចំហ គ្មាន​គម្រប​ចង​ភ្ជាប់ នោះ​ក៏​សៅ‌ហ្មង​ដែរ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សត្វ​ណា​មួយ​នោះ​ងាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សម្លៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សម្រាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ

ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ

សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ក្រោយ។

កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ

អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។

អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​អស់​ទាំង​សម្លៀក‌បំពាក់ អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក អស់​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ និង​អស់​ទាំង​របស់​ធ្វើ​ពី​ឈើ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម