ជនគណនា 15:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះត្រូវយកម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេងបីលីត្រ សម្រាប់ជាតង្វាយម្សៅ មកថ្វាយជាមួយគោឈ្មោលនោះ សូមមើលជំពូក |
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលាន នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ដ្បិតទីនោះជាទីបរិសុទ្ធ។