ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរបីលីត្រ សម្រាប់ជាតង្វាយចម្អិន ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
រាល់គោឈ្មោល ឬពពែឈ្មោលនីមួយៗ ឬរាល់កូនចៀមឈ្មោល ឬកូនពពែនីមួយៗ គឺត្រូវធ្វើតាមរបៀបនេះឯង។
ហើយយកស្រាទំពាំងបាយជូរមួយលីត្រកន្លះជាតង្វាយច្រួច មកថ្វាយជាមួយតង្វាយដុត ឬសម្រាប់ចៀមនីមួយៗដែលត្រូវថ្វាយជាយញ្ញបូជា។
នោះត្រូវយកម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេងបីលីត្រ សម្រាប់ជាតង្វាយម្សៅ មកថ្វាយជាមួយគោឈ្មោលនោះ
ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។
លុះនាងបានផ្តាច់ដោះកូនហើយ នាងក៏យកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងថង់ស្បែកដាក់ស្រាទំពាំងបាយជូរមួយ យកទៅដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ហើយកូននោះនៅក្មេងណាស់។